0

ចេក ជួយកាត់បន្ថយអាការៈធីងធោងឈឺក្បាល​ (ស្រវឹង)


ចេកអាចជួយព្យាបាល ឬក៏ការពារអាការៈឈឺក្បាលបាន។ ដោយឡែក មូលហេតុដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា ធីងធោង ហើយឈឺក្បាលនោះគឺ ការខ្វះជាតិទឹក ព្រមទាំងការបំផ្លាញសារធាតុបូតាស្យូមនៅក្នុងខ្លួន ដោយជាក់ស្តែងវាតែងតែកើតចំពោះអ្នកដែលទទួលទានគ្រឿងស្រវឹង។

ចេកគឺជាប្រភពនៃសារធាតុបូតាស្យូមល្អជាងគេបំផុត ដោយវាមានសារធាតុបូតាស្យូមចំនូន ៤៥០មីលីក្រាមក្នុងចេកមួយផ្លែ។ មិនតែប៉ុណ្ណោះចេក ក៏ជាប្រភពដ៏កំពូលនៃសារធាតុម៉ាញ៉េស្យូមផងដែរ ដែលវាអាចជួយឲ្យចរន្តឈាមនៅក្នុងរាងកាយដើរបានស្រួល និងមិនបង្កឲ្យមានអាកាៈឈឺក្បាល។

ជាមួយគ្នានេះដែរ ចេកថែមទាំងមានផ្ទុកទៅដោយវីតាមីន B6 និង Cខ្ពស់ ដែលវីតាមីនទាំងនេះត្រូវបានបង្ហាញនៅក្នុងការសិក្សាស្រាវជ្រាវជាច្រើនថា វាជួយកាត់បន្ថយអាការៈធីងធោងឈឺក្បាលបានយ៉ាងមានប្រសិទ្ធភាព។ មួយវិញទៀត ផ្លែចេកក៏បានផ្ទុកទៅដោយសារជាតិ ទ្រីតូផាន ដែលមានលក្ខណៈដូចជាអាស៊ីតអាមីណូ ដែលត្រូវបានគេរកឃើញនៅក្នុងមាន់ទួគី។ ហើយសារជាតិនេះផងដែរ អាចធ្វើឲ្យអ្នកមានអាការៈងងុយគេង។


គួរបញ្ជាក់ដែរថា ដើម្បីជៀសវាងអាការៈឈឺក្បាល ជាញឹកញាប់ អ្នកមិនត្រូវលេបថ្នាំបំបាត់ការឈឺចាប់មុនពេលចូលគេនោះទេ។ មួយវិញទៀត នៅពេលដែលគ្រឿងស្រវឹង ត្រូវបានលាយផ្សំជាមួយនឹងថ្នាំបំបាត់ការឈឺចាប់ អាចនាំឲ្យមានរោគដំបៅក្រពះយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះហើយអ្នកត្រូវទទួលទានទឹកយ៉ាងច្រើន២កែវ និងចេក ១ឬ២ផ្លែ មុនពេលចូលគេងទើបជាការប្រសើរ៕

Post a Comment

 
Top