[ព័ត៌មាន] ប្រធានក្រុមហ៊ុន SHARP ធ្លោយមាត់ប្រាប់ថា IPHONE 8 នឹងប្តូរទៅប្រើ អេក្រង់ OLED
ប្រធានក្រុមហ៊ុន Sharp លោក Tai Jeng-wu និងជា ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ ក្រុមហ៊ុន Foxconn ផងដែរ បានធ្លោយមាត់ កាលពីពេលថ្មីៗនេះ ដោយប្រាប់ថា ក្រុមហ៊ុនដៃគូ Apple កំពុងផលិត iPhone អេក្រង់ OLED សំរាប់ឆ្នាំក្រោយនេះ… នេះបើតាម របាយការណ៍ពី សារព័ត៌មាន Nikkei របស់ជប៉ុន។ថ្លែងក្នុងពិធី ទទួលបាន សញ្ញាបត្រ័បណ្ឌិតកិត្តិយស ពី សកលវិទ្យាល័យ Tatung លោក Tai បានថ្លែងទៅកាន់ និសិ្សតថា “iPhone តែងតែ វិវត្តខ្លួន ហើយឥឡូវនេះ វា កំពុងផ្លាស់ប្តូរពីការប្រើ អេក្រង់ LCD ទៅកាន់ អេក្រង់ OLED។ យើង មិនដឹងទេថា iPhone អេក្រង់ OLED របស់ Apple នឹងទទួលបាន ការពេញនិយម ប៉ុន្តែ បើ Apple មិនដើរលើផ្លូវនេះ ហើយផ្លាស់ប្តូរខ្លួនឯងនោះទេ វានឹងមិនមាន ការច្នៃប្រឌីត នោះទេ។ វា ជាវិបត្តិមួយ ប៉ុន្តែ វាក៏ជា ឱកាសមួយផងដែរ“។
មិនដឹងថា Apple មានអារម្មណ៍យ៉ាងណា នោះទេ នៅពេល ត្រូវបានដៃគូរ ធ្លោយនិយាយពី ផែនការផលិតផលរបស់ខ្លួនបែបនេះ ព្រោះ ក្រុមហ៊ុននេះ ត្រូវបានគេដឹងថា មិនចូលចិត្ត ទម្លាយអាថ៌កំបាំង ឬព័ត៌មាន ទាក់ទងនឹង ផលិតផល អនាគត របស់ខ្លួន នោះទេ៕


Post a Comment