0
ប្រជាជន​កម្ពុជា ​មួយចំនួន​ធំ ពិសេស​អ្នក​ដែល ​មិនទាន់​មាន ចំណេះដឹង ​ផ្នែក​ភាសា ​អង់គ្លេស​ច្រើន បាន​ទន្ទឹង រង់ចាំ​ការ ដាក់បញ្ចូល ​ភាសា​ខ្មែរ ទៅក្នុង Google Translate នេះ​ជា​យូរ ណាស់​ មកហើយ ពេលនេះ​យើង ​បានសម្រេច​ ដូច​បំណង ។

ការបញ្ចូល ភាសា​ខ្មែរ ទៅក្នុង Google Translate ត្រូវបាន ​សាធារណជន ​អប់អរ​ យ៉ាងខ្លាំង ក្នុងនោះ​ ក្រុម​អ្នក​កំពុង ​សិក្សា​ភាសា ​អង់គ្លេស ​ថ្នាក់ទាប ត្រូវបាន​គេ ​ជឿថា​មានការ ​សប្បាយចិត្ត ​ជាង​គេ ។

យ៉ាងនេះ​ក្ដី ឃ្លា​ដែល​ត្រូវ បាន​បកប្រែ​ តាមរយៈ Google Translate គឺ​មិនអាច ​ប្រើ​ជា​ផ្លូវការ ​បាន​នោះទេ វា​ត្រូវការ ​អ្នកប្រើប្រាស់​ សម្រួល​ ម្ដងទៀត ។ ឧទាហរណ៍ ប្រសិន​យើង​ សរសេរថា ៖ “I miss you like crazy” ពេលនោះ Google Translate នឹង​ បកប្រែ​ថា “ខ្ញុំនឹក​អ្នកចូលចិត្ត​ឆ្កួត” ។ល។

Post a Comment

 
Top