ស្រលាញ់កាន់តែខ្លាំង ឈឺចាប់កាន់តែខ្លាំង ត្រូវអត់?
ស្នេហាកើតចេញពីការស្រលាញ់រវាងមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ ដែលកើតចេញពីអារម្មណ៍រំភើបនិងភាពកក់ក្តៅនៃបេះដូង។ ស្រលាញ់កាន់តែខ្លាំង ឈឺចាប់កាន់តែខ្លាំង ព្រោះវាដូចគ្នាទៅនឹងពាក្យដែលគេនិយាយថា សង្ឃឹមកាន់តែខ្លាំង អស់សង្ឃឹមក៏កាន់តែខ្លាំង។ អញ្ចឹងសួរថា បើដឹងតែស្រលាញ់ខ្លាំង នឹងទទួលការឈឺចាប់កាន់តែខ្លាំងបែបនេះទៅហើយ ហេតុអីក៏មនុស្សនៅតែមិនព្រមអាចដកចិត្តឈប់ស្រលាញ់បានទៀត???
បេះដូងមនុស្សមានសាច់ វាប្រាកដជាចេះឈឺចាប់ រាល់ពេលមានការប៉ះទង្គិចម្តងៗ។ វាឈឺរាល់ពេលដែលនឹកគិតទៅដល់រឿងរ៉ាវនិងការចងចាំដ៏សែនល្អៗជាច្រើន ដែលអ្នកខ្លះចំណាយពេលមួយជីវិតក៏លុបមិនអស់ដែរ។ ព្រោះតែការស្រលាញ់ដែលមានវាលើសលប់ពេកនេះហើយ បានជាមនុស្សខ្លះ ហ៊ានគិតខ្លី សម្លាប់ខ្លួនឯងដោយមិនមានអារម្មណ៍ខ្លាចរអា។
អ្នកដែលមិនធ្លាប់ស្គាល់អារម្មណ៍ឈឺចាប់ និង អស់សង្ឃឹមខ្លាំងក្នុងរឿងស្នេហា គឺមិនដឹងទេថា ទំហំនៃការឈឺចាប់ ព្រោះតែការស្រលាញ់ដ៏សែនធំធេងនោះ វាធំកម្រិតណា។
ដូច្នេះហើយ ការស្រលាញ់តែងតែកើតមានជានិច្ច រាល់ពេលដែលស្នេហាចាប់ផ្តើមកើតឡើង ប៉ុន្តែពេលដែលស្នេហាអស់ទៅ ការស្រលាញ់ពេលខ្លះអស់ទៅចំពោះភាគីម្ខាង តែចំពោះភាគីម្ខាងទៀត អាចនឹងនៅមាន។ ពេលដែលមនុស្សម្ខាងនោះ ស្រលាញ់មនុស្សម្ខាងទៀតដែលអស់ក្តីស្រលាញ់កាន់តែខ្លាំងទៅៗ ភាពឈឺចាប់នឹងកើតមានកាន់តែខ្លាំងផងដែរ។
វាមិនខុសទេដែលយើងស្រលាញ់មនុស្សណាម្នាក់ខ្លាំងនោះ ព្រោះយើងជាមនុស្ស យើងកើតមកមានជីវិត ហើយការស្រលាញ់គឺជាសារជាតិរបស់មនុស្ស។ ប៉ុន្តែចូរចំាថា កុំស្រលាញ់អ្នកណាខ្លាំងជាងស្រលាញ់ខ្លួនឯង ព្រោះលើលោកនេះ គ្មានមនុស្សណាដែលមិនអាត្មានិយមទេ គ្មានអ្នកណាស្រលាញ់អ្នកជាងអ្នកស្រលាញ់ខ្លួនឯងឡើយ។ សង្សារ គូស្នេហ៍ ឬប្តីប្រពន្ធ គឺជាអ្នកដទៃប៉ុណ្ណោះ អ្នកដទៃដែលអាចចូលមកក្នុងជីវិតយើងបាន ហើយក៏អាចចេញទៅបានដែរ៕

Post a Comment