សិល្បករនឹងរួមគ្នាប្រគុំតន្ត្រី៦ថ្ងៃ រកលុយជួយមន្ទីរពេទ្យគន្ធបុប្ផា និងជនក្រីក្រ
កម្មវិធីប្រគុំតន្ត្រីខាងលើមានឈ្មោះថា «តន្ត្រីសប្បុរសធម៌ខ្មែរជួយខ្មែរ» ដែលសហការរៀបចំដោយផលិកម្ម HD Production និងក្រុមហ៊ុន ហេង អៀកសុង ដែល។ កម្មវិធីនេះនឹងចាប់ផ្តើមចាប់ពីថ្ងៃទី៣០ កញ្ញា ដល់ថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ នាភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកសុខ សន្យា ចាងហ្វាងផលិតកម្ម HD Production បានថ្លែងឲ្យអ្នកសារព័ត៌មានដឹងថា ទោះបីជាផលិតកម្ម ធ្លាប់បានដឹកនាំធ្វើការប្រគំ តន្ត្រីសប្បុរសធម៌នេះ មិនបានទទួលផ្លែផ្កាម្ដង រួចមកហើយក្ដី ព្រោះតែជួបនូវបញ្ហាអាកាសធាតុ ក៏ផលិតកម្មនៅតែមិនបាក់ទឹកចិត្ត នៅបន្តតស៊ូ ដឹកនាំតារាចម្រៀង និងសប្បុរសជន ក៏ដូចជាដៃគូសហការ បង្កើតព្រឹត្តិការណ៍នេះ ឡើងម្ដងទៀត ដើម្បីសម្រេចគោលដៅ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជនក្រីក្រ។
ដោយឡែក សម្រាប់ថវិកា ដែលទទួលបានពីការប្រគុំតន្ត្រីនេះ ត្រូវបានលោក សុខ សន្យា អះអាងថា នឹងយកទៅជួយមន្ទីរពេទ្យ គន្ធបុប្ផាចំនួន៣០ភាគរយ ជួយដល់ប្រជាពលរដ្ឋក្រីក្រ ៣០ ភាគរយ។ ចំណែកឯក៤០ ភាគរយទៀត នឹងបែងចែកទៅខាងឆាកតន្ត្រី និងចំណាយផ្សេងបន្ថែមទៀត ។ លោកក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់តារាចម្រៀង ទាំងអស់ដែលបានចំណាយកម្លាំងកាយចិត្ត ចួលរួមក្នុងសកម្មភាពមនុស្សធម៌នេះ ។

លោកបន្តថា ការប្រគំតន្ត្រីលើកទី២នេះ គឺមានលក្ខណៈទ្រង់ទ្រាយធំជាមុនទៅទៀត ពោលគឺមានរយៈពេល៦ថ្ងៃ ត្រូវបានធ្វើឡើងនៅតំបន់បឹងបាយាប ក្នុងខណ្ឌសែនសុខ ក្រោមវត្តមានតារាចម្រៀង និងតារាកំប្លែងល្បីៗ ដូចជាលោកអ៊ីណូ លោកពេជ្រ ថាណា កញ្ញារ៉ាប៊ូទី នាយក្រូច នាងអ៊ីត តារាចម្រៀងប្រចាំក្នុងផលិតកម្ម HD លោក ណាគ្រីត និងលោកខេម៉ាយ ព្រមទាំងតារាល្បី ជាច្រើនទៀត ។
តារាចម្រៀងក្នុងស្រទាប់យុវវ័យ លោក អ៊ីណូ បានថ្លែងថា លោកពិតជាសប្បាយរីករាយ និងពេញចិត្តចំពោះកម្មវិធីតន្ត្រី សប្បុរសធម៌នេះ ហើយលោកសូមចូលរួមគាំទ្រ និងបង្ហាញវត្តមាន ដោយមិនអល់អែកចិត្តនោះឡើយ។ ទោះបីជាលោកជាប់រវល់ នឹងការងារសិល្បៈ ជាពិសេសការចូលរួមសម្ដែង ក្នុងកម្មវិធីពិព័រណ៍ផលិតផលក្ដី ក៏លោកត្រូវតែលៃលកពេលវេលា ដើម្បីចូលរួមកម្មវិធី ឲ្យទាល់តែបានដែរ។
យ៉ាងណាមិញ តារាចម្រៀងកំពុងឡើងកូដ ប្រជាប្រិយភាពខ្លាំង លោក ពេជ្រ ថាណា ក៏បានថ្លែងមិនខុសពីតារាម្រៀង លោក អ៊ីណូ ដែរ ដោយលោកបានបញ្ជាក់ថា លោកស្ម័គ្រចិត្តចូលរួម ដោយក្ដីរីករាយ ព្រោះក្នុងនាមជាកូនខ្មែរ ត្រូវតែជួយខ្មែរ ហើយលោកក៏បានត្រៀមបទចម្រៀងជាច្រើន សម្រាប់កម្មវិធីប្រគំតន្ត្រីនេះ។តារាចម្រៀងក្នុងស្រទាប់យុវវ័យ លោក អ៊ីណូ បានថ្លែងថា លោកពិតជាសប្បាយរីករាយ និងពេញចិត្តចំពោះកម្មវិធីតន្ត្រី សប្បុរសធម៌នេះ ហើយលោកសូមចូលរួមគាំទ្រ និងបង្ហាញវត្តមាន ដោយមិនអល់អែកចិត្តនោះឡើយ។ ទោះបីជាលោកជាប់រវល់ នឹងការងារសិល្បៈ ជាពិសេសការចូលរួមសម្ដែង ក្នុងកម្មវិធីពិព័រណ៍ផលិតផលក្ដី ក៏លោកត្រូវតែលៃលកពេលវេលា ដើម្បីចូលរួមកម្មវិធី ឲ្យទាល់តែបានដែរ។

Post a Comment