0
សារព័ត៌មាន Nikkei របស់ជប៉ុន កាលពីពេលថ្មីៗនេះ បានរាយការណ៍មកថា ក្រុមហ៊ុន Apple កំពុងតេស្តសាកល្បង iPhone 8 ថ្មី 3 ម៉ូដែល សំរាប់ឆ្នាំ 2017 នេះ ដែលសុទ្ធតែមានផ្នែកខាងក្រោយ ធ្វើពីកញ្ចក់ ទាំងអស់… លែងប្រើ អាលុយមីញ៉ូមទៀតហើយ។



ដកស្រង់ប្រភពចេញពី អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ឱ្យ Apple សារព័ត៌មាន Nikkei បានបន្តទៀតថា ឆ្នាំក្រោយនឹងមាន iPhone ចំនួន 3 ម៉ូដែលគឺ: 4.7 អីុង, 5 អីុង និង 5.5 អីុង… លែងមាន អេក្រង់តូច 4 អីុងទៀតហើយ។ មួយម៉ូដែលក្នុងចំណោមនោះ នឹងត្រូវចាត់ថ្នាក់ជា ផលិតផលលំដាប់ខ្ពស់ជាមួយនឹង អេក្រង់កោង OLED (ទំនងជា iPhone អេក្រង់ 5.5 អីុង) ដោយឡែក 2 ម៉ូដែលទៀត នឹងនៅតែប្រើ អេក្រង់ LCD ធម្មតា នៅឡើយ។

ម៉ូដែលទាំង 3 នឹងមានផ្នែកខាងក្រោយ ធ្វើពីកញ្ចក់ ដូច iPhone 4s ដែរ ហើយអ្នកដែលផ្គត់ផ្គង់កញ្ចក់ក្រោយនេះ គឺក្រុមហ៊ុន Biel and Lens របស់ចិន៕
ប្រភព: Nikkei

Post a Comment

 
Top