0
ក្រោយការចំណាយពេល រាប់សិបឆ្នាំ ជ្រើសរើស ស្ថាបត្យករបន្ទៈក្រាហ្វិក ជាច្រើនឱ្យមកធ្វើការឱ្យខ្លួន ទីបំផុត ក្រុមហ៊ុន Apple បានសំរេច ក្នុងការបង្កើត អង្គក្រាហ្វិកផ្ទាល់ខ្លួនហើយ… ហើយថែមទាំងបានយកមកប្រើ នៅលើ បន្ទៈឈីប A8 របស់ iPhone 6 ដោយមិនមានអ្នកណាដឹងនោះទេ… នេះបើតាម ប្រភពពីវិុបសាយ realworldtech



អង្គក្រាហ្វិកថ្មីនេះ គឺជា ការកែកុនចេញពី អង្គក្រាហ្វិក PowerVR របស់ក្រុមហ៊ុនអង់គ្លេស Imagination ដែល Apple តែងតែយកមកប្រើប្រាស់ នៅលើ iPhone និង iPad ម៉ូដែលមុនៗ។ ចំណែកម៉ូដែលថ្មីៗ ដូចជា iPhone 6, 6s និង 7 ដែលប្រើបន្ទៈឈីប A8, A9 និង A10 សុទ្ធតែប្រើ អង្គគណនា និងអង្គក្រាហ្វិក ដែល Apple រចនាឡើងទាំងអស់។ អ្នកដែល ទទួលខុសត្រូវក្នុងការបង្កើត អង្គក្រាហ្វិកនេះ គឺលោក John Metcalfe ដែលជា អតីត នាយកគ្រប់គ្រងប្រតិបត្តិការណ៍ របស់ក្រុមហ៊ុន Imagination ក្រោមជំនួយពី អតីតវិស្វកររបស់ ក្រុមហ៊ុន AMD, Intel និង Nvidia ដែល Apple បានអូសទាញឱ្យមកធ្វើការឱ្យខ្លួន។

Post a Comment

 
Top