នៅក្នុងព្រឹត្តិការណ៍ “Hello Again” កាលពីម្សិលមិញ ក្រុមហ៊ុន Apple បានបង្ហាញខ្លួន ម៉ាសីុន Macbook Pro ថ្មី ដែលស្តើង និងស្រាល ជាមួយនឹង របាប៉ះប្រើ Touch Bar ដែលមកជំនួសកន្លែងរបស់ ឃី Function ដែលនៅជួរខាងលើ ជិតអេក្រង់។
របាប៉ះប្រើ Touch Bar នេះ នឹងបង្ហាញ ឃីផ្សេងៗ អាស្រ័យទៅលើ កម្មវិធីដែលលោកអ្នកកំពុងបើកប្រើ ហើយលោកអ្នក ក៏អាចកំណត់ ឃីណាមួយ ដែលលោកអ្នកប្រើជាញឹកញាប់ នៅលើនោះ បានផងដែរ។
ក្រៅពីនេះ ម៉ាសីុន Macbook Pro ថ្មីនេះ បានបំពាក់មកជាមួយនូវ អេក្រង់ Retina ជំនាន់ថ្មី, ប៊ូតុងស្កែនក្រយៅដៃ Touch ID, ឃីប៊ត Butterfly ជំនាន់ថ្មី និង ប៊ូតុង Trackpad ទ្រទ្រង់មុខងារប៉ះសង្កត់ Force Touch ជាដើម។ ម៉ាសីុនថ្មីនេះ ដំណើរការដោយប្រើប្រាស់ អង្គគណនា Intel ជំនាន់ទី 6, អង្គក្រាហ្វិករបស់ AMD, រន្ធដោត Thunderbolt និង ថាសរឹង SSD ដែលមានល្បឿនអានទិន្នន័យរហូត 3GBps។

Macbook Pro ថ្មី មាន 3 ម៉ូដែលឱ្យជ្រើសរើស គឺ៖
-Macbook Pro អេក្រង់ 13 អីុង: ប្រើអង្គគណនា Intel Core i5 Dual core ល្បឿន 2.0GHz, អង្គចងចាំ 8GB, ថាសរឹង SSD 256GB តែគ្មាន Touch Bar និង Touch ID នោះទេ (តម្លៃ $1,499)
-Macbook Pro អេក្រង់ 13 អីុង: ប្រើអង្គគណនា Intel Core i5 Dual core ល្បឿន 2.9GHz, អង្គចងចាំ 8GB, ថាសរឹង SSD 256GB, មាន Touch Bar និង Touch ID (តម្លៃ $1,799)
-Macbook Pro អេក្រង់ 15 អីុង: ប្រើអង្គគណនា Intel Core i7 Quad core ល្បឿន 2.6GHz, អង្គចងចាំ 16GB, ថាសរឹង SSD 256GB, មាន Touch Bar និង Touch ID (តម្លៃ $2,399)
លោកអ្នក អាចកម៉្មង់ម៉ាសីុនទាំងអស់នេះ ឥឡូវនេះ ហើយការដឹកជញ្ជូន នឹងធ្វើឡើង 2-3 អាទិត្យក្រោយ៕-Macbook Pro អេក្រង់ 13 អីុង: ប្រើអង្គគណនា Intel Core i5 Dual core ល្បឿន 2.0GHz, អង្គចងចាំ 8GB, ថាសរឹង SSD 256GB តែគ្មាន Touch Bar និង Touch ID នោះទេ (តម្លៃ $1,499)

Post a Comment