0


រមៀត+ក្រូចឆ្មា អាច​កម្ចាត់​ស្នាមអុជខ្មៅ និងស្លាកស្នាមលើផ្ទៃមុន​យ៉ាង​មាន​ប្រសិទ្ធិភាព


&n60p;  ការឡើងជាតិពណ30្លាំង​បណ្តាលមកពី​ភាពអសមតុល្យ ដែល​ធ្វើឲ្យស្បែក​ផ្លាស់ប្តូរពណ៌ និង​កើតមាន​ស្បែកខ្មៅ ដោយសារការកើនឡើង​នៃកម្រិត​ជាតិមេឡានីន ឬហៅម្យ៉ាង​ទៀត​ថា ស្បែក​ឡើង​ជាតិពណ៌ខ្មៅ។

ការត្រូវនឹង​កម្តៅថ្ងៃ, ការមាន​ផ្ទៃពោះ, ជំងឺមួយ​ចំនួន, ភាពចាស់ ឬពិបាកចិត្ត អាចនាំឲ្យការកកើតឡើង​នៃជាតិមេឡានីន​ខុសប្រក្រតី និងធ្វើឲ្យ​ចេញស្នាម​អុចខ្មៅ ដែល​ជាលក្ខណៈ​កើតចេញ​មកខុស​ពីធម្មតា។ 

   បុព្វហេតុនៃ​ការកើនឡើង​ជាតិពណ៌​នេះត្រូវបាន​បែងចែកជា ២ក្រុម៖ ខាង​ក្រៅ និងខាងក្នុងបុព្វហេតុកើតឡើង​ខាងក្រៅចំពោះអ្នក​ដែលចេញ​ទៅខាង​ក្រៅបរិស្ថាន,​ ដូចជាទៅ​ប៉ះនឹងកម្តៅ​ព្រះអាទិត្យ ឬប៉ះនឹងសមាសធាតុ​គីមីជា​ច្រើន (ប៊ែតាសូលោល, ម៉ូណូសាយ​គ្លីន, អឺសស្ត្រូ​សែន, ប្រូហ្គ្រេស​ស្តេរ៉ូន…)។ 
បុព្វហេតុកើតឡើង​ខាងក្នុងទាក់ទង​នឹង​កត្តាសែន អ្នកដែល​មានស្បែកខ្មៅ​ច្រើនតែ​បណ្តាលមក​ពីការលូតលាស់​របស់ហ្សែនខុសប្រក្រតី។ស្នាមជាំ, អាចម៌រុយបណ្តាល​មកពីភាពចាស់ និងស្នាម​អុចខ្មៅបណ្តាលមកពី​ការប៉ះនឹង​កាំរស្មី UV ពីព្រះអាទិត្យ ដែលបាន​ទៅបំផ្លាញ​ជាតិមេឡានីន និងនាំឲ្យ​ពណ៌ស្បែក​កែប្រែ​ជាបណ្តោះ​អាសន្ន ឬអចិន្ត្រៃយ៏។ 

   ជានិច្ចកាល អ្នកតែងតែ​សង្កេតឃើញស្នាមអុចខ្មៅ​លើផ្ទៃមុខ និង​ដៃរបស់អ្នក ប៉ុន្តែវា​ក៏អាចកើតឡើង​នៅកន្លែង​ស្បែកផ្សេង​ទៀត​ដែលត្រូវ​នឹង​កម្តៅ​ព្រះអាទិត្យ។ស្លាកស្នាមក្រោយ​ការវះកាត់ក៏អាចបណ្តាលឲ្យ​ស្បែកប្តូរពណ៌​ផងដែរ បើទោះបីជា​បញ្ហាលែងកើត​មានឡើង​ក៏ពិតមែន ស្នាមអុចខ្មៅ​នឹងតែមាន​នៅលើស្បែក។

Post a Comment

 
Top