0
អស្ចារ្យ​ដល់ម្លឹង! ក្រូចឆ្មា​អាច​ស្រក​ទម្ងន់ ១០ គីឡូក្នុង​ពេល​ ២សប្ដាហ៍


ប្រសិន​បើអ្នក​ចង់ឱ្យ​រូបរាង​កាយ​​មាន​ការ​ផ្លាស់ប្ដូរ​ពីធាត់​មក​ស្គម មិនមែន​ជារឿង​ពិបាក​ទៀត​ទេ ដោយ​គ្រាន់តែ​ពិសារ​ភេសជ្ជៈ​ក្រូចឆ្មា​រាល់ថ្ងៃ។ វិធីនេះ​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ បន្សុទ្ធ​ឈាម និង​ទឹករង៉ៃ។

អ្នក​ឯកទេស​ខាង​ចំណី​អាហារ​ជាច្រើន​រូប​បាន​អះអាង​ថា សារធាតុ​ទាំង​អស់​នៅក្នុង​ក្រូចឆ្មា គឺមាន​តួនាទី​ចាំបាច់​ដើម្បី​បំបែក​ជាតិ​ខ្លាញ់ ដូច្នេះ​ហើយ​ទើបវា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​រំញោច​ ដើម្បី​សម្រក​ទម្ងន់។ ទឹក​អាស៊ីត​របស់​ក្រូចឆ្មា​អាច​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ បង្កើន​ល្បឿន​ការ​រំលាយ​អាហារ ហើយ​វា​អាច​ជួយ​បង្ក្រាប​ចំណង់​អាហារ​របស់​អ្នក​បាន។ ទឹក​អាស៊ីត​នៃក្រូចឆ្មា​ក៏បាន​ចូលរួម​ចំណែក​ដល់​ការ​ផលិតកម្ម​នៃ​អាស៊ីត​ក្រពះ និង​ជា​លទ្ធផល​ជួយ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវការ​រំលាយ​អាហារ។ សំបក​ក្រូចឆ្មា​ល្អ​សម្រាប់​សុខភាព ព្រោះ​វា​មាន​ផ្ទុកនូវ​សារជាតិ​រអិល​ដែល​ជួយ​ក្នុង​ការ​គ្រប់គ្រង​ជាតិស្ករ​ក្នុង​ឈាម។

មាន​វីតាមីន​ផ្សេងៗ​គ្នា​ជាច្រើន​ដែល​ត្រូវបាន​គេរក​ឃើញ​ នៅក្នុង​ផ្លែ​ក្រូចឆ្មា រួមទាំង​វីតាមីន C ដែល​ត្រូវ​បាន​គេដឹង​ថា វា​ល្អបំផុត​ក្នុងការ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពសុំា ដែល​ជា​កត្តា​សំខាន់​នៅក្នុង​ដំណើរ​ការ​នៃការ​សម្រក​ទម្ងន់​ផង​ដែរ។ ជាទូទៅ ក្រូចឆ្មា​អាច​ជួយ​លាង​ស​ម្អាត​រាងកាយ ឈាម និង​ទឹករង៉ៃ​របស់​អ្នក​បាន​យ៉ាងល្អ។ បង្កើន​ការ​រំលាយ​អាហារ​របស់​អ្នក ហើយ​ជួយ​អ្នកក្នុង​ការ​សម្រក​ទម្ងន់ និង​ទប់​ស្កាត់​ជំងឺ​មួយ​ចំនួន​ទៀត​ផងដែរ។

​​​របប​អាហារ​ក្រូចឆ្មា គឺវា​ពិត​ជាមា​ន​ភាព​សាមញ្ញ​ខ្លាំង​ណាស់ មុន​ពេល​ទទួលទាន​អាហារ​ពេល​ព្រឹក​ជារៀង​រាល់​ថ្ងៃ ដោយ​គ្រាន់តែ​ទទួល​ទាន​ទឹក​ក្រូចឆ្មា​លាយ​ជាមួយ​ទឹក តាម​បរិមាណ​ដែល​បាន​កំណត់​ដូច​ខាង​ក្រោម៖

ថ្ងៃទី១ ៖ បរិភោគ​ទឹកក្រូចឆ្មា ១ ផ្លែ លាយ​ជាមួយ​ទឹក ១ កូនកែវ

ថ្ងៃទី២ ៖ បរិភោគ​ទឹកក្រូចឆ្មា ២ ផ្លែ លាយជាមួយ​ទឹក ២ កូនកែវ

ថ្ងៃទី៣ ៖ បរិភោគ​ទឹកក្រូចឆ្មា ៣ ផ្លែ លាយ​ជាមួយ​ទឹក ៣ កូនកែវ

ថ្ងៃទី៤ ៖ បរិភោគ​ទឹកក្រូចឆ្មា ៤ ផ្លែ លាយជាមួយទឹក ៤ កែវ

ថ្ងៃទី៥ ៖ បរិភោគ​ទឹកក្រូចឆ្មា ៥ ផ្លែ លាយ​ជាមួយ​ទឹក ៥ កែវ

ថ្ងៃទី៦ ៖ បរិភោគ​ទឹកក្រូចឆ្មា ៦ ផ្លែ លាយ​ជាមួយ​ទឹក ៦ កែវ

ថ្ងៃទី៧ ៖ បរិភោគ​ទឹកក្រូចឆ្មា ៣ ផ្លែ លាយ​ជាមួយ​ទឹក ១០ កែវ។ បន្ថែម​ទឹកឃ្មុំ ១ ស្លាបព្រាបាយ​លាយ​ជាមួយ​ល្បាយ ពិសារ​ពេញ​មួយថ្ងៃ។

ថ្ងៃទី៨ ៖ បរិភោគ​ទឹកក្រូចឆ្មា ៦ ផ្លែ លាយ​ជាមួយ​ទឹក ៦ កែវ

ថ្ងៃទី៩ ៖ បរិភោគ​ទឹកក្រូចឆ្មា ៥ ផ្លែ លាយ​ជាមួយ​ទឹក ៥ កែវ

ថ្ងៃទី១០ ៖ បរិភោគ​ទឹកក្រូចឆ្មា ៤ ផ្លែ លាយ​ជាមួយ​ទឹក ៤ កែវ

ថ្ងៃទី១១ ៖ បរិភោគ​ទឹកក្រូចឆ្មា ៣ ផ្លែ លាយ​ជាមួយ​ទឹក ៣ កូនកែវ

ថ្ងៃទី១២ ៖ បរិភោគ​ទឹកក្រូចឆ្មា ២ ផ្លែ លាយ​ជាមួយ​ទឹក ២ កូនកែវ

ថ្ងៃទី១៣ ៖ បរិភោគ​ទឹកក្រូចឆ្មា ១ ផ្លែ លាយ​ជាមួយ​ទឹក ១ កូនកែវ

ថ្ងៃទី១៤ ៖ បរិភោគ​ទឹកក្រូចឆ្មា ៣ ផ្លែ លាយ​ជាមួយ​ទឹក ១០ កែវ។ បន្ថែម​ទឹកឃ្មុំ ១ ស្លាបព្រាបាយ​លាយ​ជាមួយ​ល្បាយ ពិសារ​ពេញ​មួយថ្ងៃ។
ចំណាំ៖ ក្នុង​អំឡុង​ពេល​ដែលអ្នក​កំពុង​តែធ្វើ​ការ​អនុវត្តជា​មួយ​ភេសជ្ជៈ​ក្រូចឆ្មា​នេះ ត្រូវ​ចៀសវាង​ការ​បរិភោគ​គ្រប់​ប្រភេទ​អាហារ​ដែល​មាន​ជាតិ​កាល់ឡូរី​ កម្រិត​ខ្ពស់ និងគ្រឿង​ភេសជ្ជៈ ឬជាតិ​អាល់​កុល​ឱ្យ​ត្រឹមត្រូវ​ក្នុងរយៈ​ពេល ១៤ ថ្ងៃនេះ៕

Post a Comment

 
Top