0
ពិព័ររូបថតនឹងធ្វើឡើងចំថ្ងៃព្រះសុរិយារះចំកណ្តាលពីលើកំពូលប្រាសាទអង្គរវត្ត



អាជ្ញាធរជាតិអប្សរា ត្រូវរៀបចំការតាំងពិព័រណ៍រូបថតដោយភ្ញៀវទេសចរនៅចំពេលព្រឹត្តិការណ៍ព្រះសូរិយារះចំកណ្តាលពីលើកំពូលប្រាង្គប្រាសាទអង្គរវត្តនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា។

         ការតាំងពិព័រណ៍រូបថតត្រូវបានធ្វើឡើងក្រោមប្រធានបទ «អង្គរក្នុងកែវភ្នែកភ្ញៀវទេសចរ» នឹងរៀបចំដោយអាជ្ញាធរជាតិអប្សរា និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលថតភាពយន្តនៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅខាងមុខប្រាសាទអង្គរវត្ត។

        អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍នេះ និងចូលរួមផ្សព្វផ្សាយអំពីភាពអស្ចារ្យនៃអង្គរទៅកាន់ពិភពលោកទាំងមូល។ ប៉ុន្តែពុំអនុញ្ញាតឲ្យមានការបង្ហោះ Drone នៅក្នុងបរិវេណប្រាសាទដោយគ្មានការស្នើសុំឡើយ។

         នៅតំបន់សៀមរាបអង្គរ នឹងកើតមានបាតុភូតធម្មជាតិអច្ឆរិយៈ ដោយព្រះសុរិយានឹងរះឡើងចំកណ្តាលពីលើកំពូលប្រាង្គប្រាសាទអង្គរនៅថ្ងៃទី២៣ ខែកញ្ញា នៅចន្លោះម៉ោង៤ ទៅម៉ោង៦ព្រឹក។

         ក្រសួងទេសចរណ៍ បានប្រកាសជួនដំណឹងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមកុំឲ្យបាត់បង់ឱកាសមើលបាតុភូធម្មជាតិដ៍មហស្ចារ្យកម្រមាននេះ ហើយបានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ការីទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ ចូលរួមទស្សនា និងផ្តិតយកទិដ្ឋភាពដ៏ជាទីគយគន់នេះឲ្យបានច្រើនកុះករ ដើម្បីធ្វើការផ្សព្វផ្សាយចែករំលែកព័ត៌មានសម្រាប់គោលដៅទេសចរណ៍កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ ទៅកាន់ពិភពលោកតាមគ្រប់មធ្យោបាយផ្សព្វផ្សាយ។

Post a Comment

 
Top