0
ម៉ាសីុន Macbook Pro ថ្មី ម៉ូដែលទាបបំផុត ដែលមានអេក្រង់ 13 អីុង និងមិនមានរបាប៊ូតុង TouchBar ត្រូវបានគេរកឃើញថា មានថាសរឹង SSD ដែលអាចដោះដូរបាន ខណៈដែលម៉ូដែលខ្ពស់ជាងនេះ គឺគេមិនទាន់ដឹងច្បាស់នោះទេ។ គួររំលឹកថា Macbook Pro ឆ្នាំទៅមិញ ដែលប្រើ SSD គឺមានការលំបាកក្នុងការដោះដូរ ដោយសារតែវា ត្រូវបានផ្សារភ្ជាប់ទៅនឹង Board។





រីឯ ឌុយសាកថ្មឆក់ បែបម៉ាញ៉េទិច ក៏លែងមានទៀតដែរ ដោយការដោត ត្រូវប្រើឌុយធម្មតា តាមរយៈរន្ធ USB-C ហើយចំណែក ការភ្ជាប់ទៅកាន់ iPhone/iPad បច្ចុប្បន្ន ទាមទារឱ្យទិញឌុយបំលែង USB ទៅ USB-C ដែលមានលក់នៅលើ វិុបសាយ Apple ក្នុងតម្លៃ $19 ឬ USB-C ទៅ Lightning ក្នុងតម្លៃ​ $24។






ចំណែករឿងមួយទៀត គឺ ម៉ាសីុន Macbook Pro អាចកំណត់ដាក់ អង្គចងចាំធំបំផុតតែ 16GB ប៉ុណ្ណោះ… មិនអាចដំឡើងលើសពីនេះបានទេ ហើយបើតាម Phil Schiller បានឱ្យដឹងថា បើកំណត់លើសពីនេះ គឺវាប៉ះពាល់ខ្លាំង ទៅដល់ថ្មរបស់ម៉ាសីុន៕ប្រភព: MacRumors

Post a Comment

 
Top