កម្មវិធីទូរសព្ទចំនួន៥ អាចឲ្យអ្នករៀនភាសាថៃ មិនបាច់មានគ្រូ
ភាសាថៃគឺជាភាសាមួយដែលមានភាពស្រដៀងគ្នាទៅនឹងភាសាខ្មែរដែរ ហេតុដូចនេះវាធ្វើឲ្យភាសានេះងាយស្រួលក្នុងរៀនសម្រាប់ប្រជាពលរដ្ឋខ្មែរ សូម្បីតាមកម្មវិធីទូរសព្ទក្ដី។
ខាងក្រោមនេះជាកម្មវិធីចំនួន៥សម្រាប់អ្នកដែលចង់ចេះអាន សរសេរ និងស្ដាប់ភាសាថៃ៖

Walen Thai អាចឲ្យអ្នកស្គាល់នូវគ្រប់ស្រៈ និងព្យញ្ជនៈនៃអក្ខរក្រមថៃ ហើយក៏មានជាការបង្រៀននូវលេខ និងឃ្លាប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនរបស់ជនជាតិថៃផង។ កម្មវិធីនេះអាចប្រើបានដោយមិនចាំបាច់មានអ៊ីនធឺណិតនោះទេ។
កម្មវិធីនេះអាចបង្រៀនយើងដោយប្រើប្រាស់សំឡេងដែលច្បាស់ ហើយយឺតៗ អាចឲ្យយើងអនុវត្តតាមបាន។ កម្មវិធីនេះមានប្រយោគជាង២០០ ដែលប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសគឺពាក្យសម្រាប់ការគួរសមចំពោះគ្នា និងពាក្យដែលប្រើសម្រាប់ទិញអាហារញាំជាដើម។
កម្មវិធីនេះផ្ដោតសំខាន់លើពាក្យដោយមានការបង្រៀនពីការប្រកបនូវពាក្យនីមួយៗបានយ៉ាងច្បាស់ល្អ ដែលធ្វើឲ្យការរៀនកាន់តែមានប្រសិទ្ធភាព។
កម្មវិធីនេះមិនត្រឹមតែអាចឲ្យយើងរៀនភាសាថៃបានប៉ុណ្ណោះទេ ថែមទាំងអាចធ្វើជាអ្នកបកប្រែភាសាថៃបានទៀតផង។ អ្នកអាចទំនាក់ទំនងជាមួយប្រជាជនថៃបានដោយគ្រាន់តែចុចប៊ូតុងមួយចំនួននោះជាការស្រេច។
កម្មវិធីនេះពិសេសត្រង់ថា អ្នកអាចធ្វើការថតសំឡេងនូវការបញ្ចេញសំឡេងរបស់អ្នកដើម្បីប្រៀបធៀបទៅនឹងសំឡេងដើមរបស់ជនជាតិថៃថាអ្នកធ្វើបានកម្រិតណា។
ទាញយកសម្រាប់ iOS

Post a Comment