0



ក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ មានពេលខ្លះ អ្នកដូចជាមានអារម្មណ៍ អស់កម្លាំង ទោះបីជាអ្នកបានគេងលក់ ៨ ម៉ោង និង បរិភោគបានគ្រប់គ្រាន់ យ៉ាងណាក៏ដោយ ។ តាមទស្សនៈរបស់ទស្សនាវត្តី Reader’s Digest អ្នកគប្បីស្វែងយល់ ពីមូលហេតុ ដើម្បីលើកឡើង នូវវិធានការទាំងឡាយ ដើម្បីជំនះនួវបញ្ហានេះ វាឲ្យបាន ។
ក្នុងករណីខាងលើ ក្រោយពីទៅពិគ្រោះ យោបល់ជាមួយគ្រូពេទ្យ  អ្នកនឹងត្រូវគ្រូពេទ្យប្រាប់ឲ្យដឹងថា សុខភាពរបស់អ្នក មិនមាន បញ្ហាអ្វីគួរឲ្យព្រួយបារម្ភទេ ក្រពេញទីរ៉ូអ៊ីតក៏ធម្មតា ហើយក៏គ្មានរោគសញ្ញា នឿយហត់គួរឲ្យព្រួយបារម្ភដែរ ។ ដើម្បីជំនះ ឲ្យបាន នូវការនឿយហត់ ខ្ជិលច្រអូស អាស្រ័យដោយថាមពល ប្រើប្រាស់មិនសមស្រប អ្នកអាចអនុវត្ត នូវសកម្មភាពទាំង ៨ យ៉ាងដូចខាងក្រោមនេះ :
១ -ដកដង្ហើមឲ្យវែងៗ :
សកម្មភាពនេះ  មានឥទ្ធិពលរារាំង ដល់ចង្វាក់បេះដូង មិនឲ្យដើរញាប់ បន្ធូរបន្ថយ ភាពតានតឹងក្នុងអារម្មណ៍ ។ អ្នកគប្បីដក ដង្ហើមវែងៗ ឲ្យបានពី ១០ ទៅ ១៥ ដង ក្នុងមួយថ្ងៃ ពិសេសពេលដែលអ្នក មានអារម្មណ៍តានតឹង ។ តាមរយៈសកម្មភាពនេះ អ្នក អាចស្រូបខ្យល់ ចូលពេញដើមទ្រូង បន្ទាប់មកបញ្ចេញខ្យល់វិញ សន្សឹមៗ ។
២- ស្រគត់ស្រគំ :
មនុស្សជាច្រើន ប្រើប្រាស់នូវភាព ស្រគត់ស្រគំ ដើម្បីជាការសម្រាកលម្ហែកាយ បំបាត់ភាពនឿហត់ ។  អ្នកអាចរកកន្លែងណា មួយស្ងាត់ បិទភ្នែកឲ្យជិត និងប្រមូលផ្តុំអារម្មណ៍ឲ្យមូល ហើយបើអ្នក មានការស្មុគស្មាញឡើងវិញ អ្នកអាចធ្វើរបៀបនេះ សាជាថ្មីឡើងវិញ។
៣- ការសន្តូកយ៉ាងយឺត :
ភាពសន្តូកត្រង់ ក៏នាំមកនូវប្រសិទ្ធភាព ដូចការដកដង្ហើមវែងៗដែរ ។ វាជួយឲ្យសាច់ដុំ មិនសូវមានភាព ជាប់ឈាមរត់ស្រួល ថែមទាំងដឹកនាំអុកស៊ីសែន ចូលទៅក្នុងខួរក្បាល ។ ប៉ុន្តែ អ្នកគួរតែធ្វើសកម្មភាព ស្រាលៗ ដូចជាការកន្ធែកជើង 

Post a Comment

 
Top